khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់អំពូលភ្លើងសូឡាដល់សាលាបឋមសិក្សាវាលនិន្ទ្រា
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ បានអញ្ជើញចុះដល់សាលាបឋមវាលនិន្ទ្រា ដើម្បីប្រគល់អំពូលភ្លើងសូឡាចំនួន១០គ្រឿងដល់លោក គៀន ផាន់និត នាយកសាលាបឋមសិក្សាវាលនិន្រ្ទា សម្រាប់បំភ្លឺទីធ្លាបរិវេណសាលារៀន ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចូលរួមក្នុងឱកាសនោះ មានលោកជំទាវ ឯម ប៊ុណ្ណា ប្រធានមណ្ឌលអភិវឌ្ឍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់ លោក ហេង សុភាណា អភិបាលស្រុកក្រវ៉ាញ លោកគ្រូ និងមន្រ្តីមួយចំនួន។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃ អ.ពស
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត